ក្នុងខែសីហាឆ្នាំ២០១៧ ធនាគារអ៉ីសាន់ ដែលមានស្នាក់ការពីប្រទេសតៃវ៉ាន់ បានទិញភាគហ៊ុន១០០% របស់ធនាគារសហពាណិជ្ជ និងមានភាពជោគជ័យក្នុងវិស័យធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឃើញពីភាពជោគជ័យរបស់បុរី លីម ឈាងហាក់ និងបទពិសោធន៍ក្នុងវិស័យសំណង់ និងកិច្ចសហប្រតិបត្តិការកន្លងផងនោះ ធនាគារសហពាណិជ្ជមានភាពជឿជាក់ខ្ពស់។
បុរី លីម ឈាងហាក់នៅដើមខែឧសភានេះបានចុះហត្ថលិខាលើអនុសារណៈយោគយល់គ្នាជាមួយធនាគារសហពាណិជ្ជដើម្បីធ្វើការផ្ដល់កម្ចីទិញផ្ទះក្នុងគំរោងបុរី លីមឈាងហាក់។ ក្នុងកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលមានបំណងចង់ទិញផ្ទះក្នុងគំរោងបុរី លីម ឈាងហាក់អាចស្នើសុំកម្ចីទិញផ្ទះបានដល់៩០%នៃតម្លៃផ្ទះនិងមានអត្រាការប្រាក់ទាបដល់៧,៥%ក្នុងមួយឆ្នាំ៕