ស្វាគមន៍មកកាន់ កាដាវីន ឌីវេឡុបម៉ិន
ក្រុមហ៊ុន កាដាវីន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនឯកជនជំនាញសាងសង់ និងលក់អចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការសាងសង់ និងលក់អចលនទ្រព្យដំបូងដោយប្រើប្រាស់ស្លាកយីហោបុរី លីម ឈាងហាក់ ដែលជំនាញ ខាងសាងសង់និងលក់អចលនទ្រព្យប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្ម។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន កាដាវីន ឌីវេឡុបម៉ិន បានចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម និងបានបន្តដំណើរការប្រតិបត្តិការ ដោយខ្លួនឯងជាមួយការទទួលសិទ្ធិក្នុងការប្រើប្រាស់ម៉ាកបុរី លីម ឈាងហាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកាដាវីនឌីវេឡុបម៉ិនបាននិងកំពុងសាងសង់និងលក់នូវគេហដ្ឋានទំនើបៗជាច្រើនបូករួមទាំងអាគារពាណិជ្ជកម្មផងដែរ។
ក្នុងយុគសម័យទំនើបប្រកបដោយការប្រគួតប្រជែង និងមានកំណើនសេដ្ឋកិច្ចជាតិ៧%ភាគរយ ប្រចាំឆ្នាំ ក្រុមហ៊ុន កាដាវីន ឌីវេឡុបម៉ិន បានបន្តពង្រីកគម្រោងរបស់ខ្លួនទៅភាគខាងជើង នៃរាជធានីភ្នំពេញ ដោយដាក់គម្រោងថា កាដាវីនថោន។ រាល់គម្រោងនីមួយៗរបស់ កាដាវីន ក្រុមហ៊ុននិងក្រុមការងារតែងតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពសំភារៈសំណង់ បច្ចេកទេសសាងសង់ និងការបញ្ចប់ ដើម្បីធានាបាននូវគេហដ្ឋាន ដែលគុណភាពខ្ពស់ រួមទាំងតម្លៃសមរម្យ។
ឆ្លៀតក្នុងឪកាសនេះ ក្រុមហ៊ុន កាដាវីន ឌីវេឡុបម៉ិន សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជាវគេហដ្ឋានរបស់ក្រុមហ៊ុន កាដាវីន និងបុរី លីម ឈាងហាក់ ទាំងអស់។














