កាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ក្រុមហ៊ុនបានអញ្ជើញលោកហាក់ គីមថុង ដែលជានាយកប្រតិបត្តិគេហទំព័រគំនិត និងជានាយកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី៦ ដើម្បីធ្វើការចែករំលែកបទពិសោធន៍។
ដោយមានការចូលរួមពីបុគ្គលិកក្រុមហ៊ុនជាច្រើននាក់ ជាពិសេសបុគ្គលិកផ្នែកលក់ បុគ្គលិកផ្នែករចនាម៉ូដនិងស្ថាបត្រករ និងបុគ្គលិកផ្នែកទីផ្សារ។ បុគ្គលិកទាំងអស់មានសេចក្ដីសោមនរីករាយជាខ្លាំង ដែលលោកហាក់ គីមថុនមានឪកាសចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងវិស័យទីផ្សារតាមរយៈបណ្ដាញអេឡិចត្រូនិច និងជាពិសេសគឺវិស័យអចលនទ្រព្យ។ ជំនាញទីផ្សារតាមរយៈបណ្ដាញអេឡិចត្រូនិកមានច្រើនសណ្ឋានរួមមាន FaceBook, YouTube, Instagram, LinkedIn.។ល។ លោក គីមថុងបានចង្កត់ធ្ងន់ថា ជាមួយខ្លឹមសារល្អនិងតាមរយៈបណ្ដាញល្អ ការធ្វើទីផ្សារតាមបណ្ដាញអេឡិចត្រូនិកអាចនឹងផ្ដល់ផលជាទីគាប់ចិត្ត។
ជាចុងក្រោយ លោកហាក់ គីមថុងបានបន្សល់ទុកនូវពាក្យឃ្លា “យើងមានចំណុចពិសេសប្លែកៗគ្នា ជំនាញខុសៗគ្នា ដែលជម្រុញអោយយើងមានផ្លូវទៅរកការសម្រេចគោលដៅខុសៗគ្នាផងដែរ”៕